តើនារី ២នាក់នេះជាអ្នកណា? នាយ ពាក់មី ពឹងឱ្យប្អូនជួយស៊ែ ព្រោះនាយនឹក និងចង់ជួបពួកគាត់ទាំង២ ខ្លាំងណាស់…
មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងចែករំលែក សារខ្លីរបស់នាយ ពាក់មី រួមជាមួយរូបថតអតីតកាលរបស់នាយដែលថតជាមួយស្រ្តីមិនស្គាល់មុខ ២នាក់ ដោយនៅក្នុងសារខ្លីនោះ ហាក់ដូចជាបង្កប់នូវភាពស្រណោះ នឹកគ្រាកម្សត់កម្រជាមួយគ្នាព្រោះមានឃ្លាមួយ នាយ ពាក់មី បានបញ្ជាក់ថា «…ខ្ញុំនឹកអនុស្សាវរីយ៏កាលនៅកំសត់កំរនេះណាស់…» ។
គ្រប់គ្នាបានដឹងរួចមកហើយថា នាយ ពាក់មី មុនពេលមានឈ្មោះល្បីល្បាញដល់សព្វថ្ងៃ គឺនាយធ្លាប់ជាកម្មករសំណង់ ដូចនេះ នៅមានរឿងរាវជាច្រើន ដែលជាអនុស្សារីយ ដិតជាប់ក្នុងចិត្ត ។ដូចនេះ សម្រាប់ស្រ្តីដែលនាយ បង្ហោះនោះ ត្រូវបានមហាជនសដ្ឋានថា ប្រហែលជាពួកគាត់ធ្លាប់មានអនុស្សារីយកម្សត់កម្រជាមួយគ្នាក្នុងគ្រាក្រ(មិត្តភាព) ហើយមើលទៅ ទើបនាយពាក់មី មិនអាចបំភ្លេចពួកគាត់បាន ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហោះរបស់នាយ ពាក់មី នេះដែរ ក៏បានប្រកាស់ស្វែងរកស្រ្តីទាំង ២នាក់នោះ ទៀតផង ដោយបានសុំឱ្យបងប្អូនអ្នកលេងបណ្ដាញសង្គម ជួយស៊ែបន្តដើម្បីដំណឹងនេះ បានដឹងដល់ពួកគាត់ ហើយខាងក្រោមនេះគឺជាសំណេរផ្ទាល់ ដែលក្រុមការងារយើង បានដក់ស្រង់ចេញពីទំព័រហ្វេសប៊ុលរបស់នាយ ៖
«សូមជួយស៊ែផង! បងប្អូនមើលរូបខ្ញុំកាលនៅធ្វើសំណង់មើល សង្ហារទេ? បងប្អូនស្រីៗដែលថតជាមួយខ្ញុំនេះ បើបានឃើញរូបខ្ញុំផុសហើយជួយខលមកខ្ញុំផង 092130007 ខ្ញុំនឹកអនុស្សាវរីយ៏កាលនៅកំសត់កំរនេះណាស់ ខ្ញុំចង់ជួបអ្នកទាំងអស់គ្នា បងប្អូនជួយស៊ែអោយដឹងដល់ពួកគាត់ផង ខ្ញុំនឹកពួកគាត់ណាស់។» ៕