មុននេះរកឃើញ «​ឱសថ​សម្រក​ទម្ងន់​​រាប់​ម៉ឺន​គ្រាប់»​ សុទ្ធសឹងតែ...



រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នា​​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ​នេះ មាន​ការ​​​ចុះ​បង្ក្រាប​បទល្មើស​​នាំ​ចូល​ឱសថ​ពី​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត្ត​​ពី​ក្រសួង​សុខាភិបាល ដែល​មាន​ចំនួន​៥​មុខ ស្ថិត​នៅ​ឃ្លាំង​មួ​យ​កន្លែង​លេខ​៩៩ លើ​ផ្លូវ​លេខ​៣៥៨ ​ក្នុង សង្កាត់​​​​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ក្នុង​នោះ ក៏​មានការ​អញ្ជើញពី​​ម្ចាស់​​ឃ្លាំង​ម្នាក់​ឈ្មោះសុខ សូ​ផ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នាំ​ទៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើ​ម្ប​ធ្វើការ​សាកសួរ​​។
ការបង្ក្រាបនេះ ធ្វើឡើង​ដោយ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មានការ​សហការ​ជា​មួយ​​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខា​ភិ​បាល ក្រោម​ការ​សម្របសម្រួល​ពី​កាល​ពី​លោក​លី សុ​ផា​ណា ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  ។ ក្នុងនោះ ក៏មានការ​​ដឹកនាំ​ផ្ទាល់​​​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។ ​
ឱសថទាំង​៥​មុខ ​សុទ្ធសឹង​ជា​ឱសថ​ប្រភេទ​ថ្នាំលេប​សម្រក​ទម្ងន់​ (មាន​ចំនួន​​រាប់​ម៉ឺន​​គ្រាប់​), ថ្នាំលាប​បំបាត់​មុន​​ជា​ច្រើន​ប្រអប់ និង​ទឹក​ថ្នាំ​លាង​ក្រចក​ជា​ច្រើន​ដបផងដែរ ។​ លោក​ឡុ​ង ស្រេង បន្ត​ថា ឱសថ​ទាំង៥​មុខ​នេះ ​ត្រូវ​បានឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​​បង្កប់​ក្នុង​​គីប​ខោអាវ​ជជុះ បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម គ្មាន​ច្បាប់​អនុញ្ញាតិ និង​គ្មាន​​ការ​ចុះបញ្ជី​ការ​នៅ​ក្រសួងសុខាភិបាលទេ ។

ក្រោយ​ពី​ពិនិត្យ ​និង​រក​ឃើញ​ថា​ ឱសថ​ទាំង​៥​មុខ​នេះ​ត្រូវ​ឈ្មួញ​នាំ​ចូល និង​បម្រុង​ឆ្លងកាត់​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ និង​គ្មាន​ច្បាប់​អនុញ្ញាតិនោះ គណកៈម្មការ​បាន​វេច​ខ្ចប់​នាំ​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ។