ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួនបន្ទាប់ពីប្រព្រឹត្តល្មើស ចាប់រំលោភក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
បុរសល្មោភកាមមានឈ្មោះ ហុយ សុជា អាយុ ៣២ឆ្នាំ នៅផ្ទៈ មានទីលំនៅ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស្រេង មករា អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទៈ មានទីលំនៅ ផ្ទៈគ្មានលេខ ផ្លូូវលំ ភូមិស្លែងដីដុៈ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
តាមនគរបាលបានឲ្យដឹងថាមុនកើតហេតុ ក្មេងស្រីរងគ្រោះបានដើរទៅទិញទឹកក្រូច នៅផ្ទះជីតា របស់នាង កន្លែងកើតហេតុ លុះទិញបានហើយ ត្រូវបានជីតា ឲ្យចាំតូប រីឯជីតាក៏បានដើរទៅបត់ជើងខាងក្រោយផ្ទះបាត់ បានឱកាសស្ងាត់ ជនសង្ស័យកំពុងអង្គុយផឹកក្បែរនោះ ឃើញជនរងគ្រោះនៅម្នាក់ឯង ដើរចូលទៅចាប់ពីក្រោយ ផ្តួលរំលោភរហូតបានសម្រេច ហើយជនសង្ស័យដើរគេចទៅផ្ទះបាត់ បន្សល់ទុកទាំងខោទាំងអាវនៅកន្លែងមើតហេតុផង ។
ប្រភពបន្តទៀតថា ក្រោយពីបុរសល្មោភកាមចាប់រំលោភហើយ ក្មេងរងគ្រោះក៏បានដើរត្រឡប់ទៅផ្ទះប្រាប់ឪពុក ដឹងសព្វរឿង នៅវេលាម៉ោង២និង៣០នាទីថ្ងៃដដែល ទៅសាកសួរជនល្មើសដល់ផ្ទះ រួចប្តឹងប៉ូលីសចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕