គ្លីនិចឯកជន អង្គរសង់តេ ខ្ញុំជឿថាប្រធានមន្ទីគ្រប់ផ្នែកមិនកា់នជើងលើបុគ្គលិកខ្លួនឯងមកធ្វើបែបនេះដាក់នាងខ្ញុំទេ ក៏មិនចង់មានបញ្ហាធំដុំដែរ យើងក៏បានទទួលការប្រជុំជុំគ្នាដោយមានការយកចិត្តទុកដាក់សម្រាប់នាងខ្ញុំដូចគ្នា
តែក្នុងករណីនេះគឺនាងខ្ញុំទៅសម្រាកព្យាបាលនៅគ្លីនិចរបស់អ្នក ព្រោះខ្ញុំនឹងគ្រួសារនាងខ្ញុំ ផ្ញើរសេចក្តីទុកចិត្តទាំងមូលទៅលើពេទ្យ ព្រោះខ្ញុំគ្មានអ្នកថែទើបជ្រើសរើសសេវាកម្មល្អបំផុតបែបនេះ
សួរថា៖ តើលើរឿងនេះខាងគ្លីនិចគួរទទួលខុសត្រូវដែរឬទេ?
៚មិនមែនមានរឿងក្រៅគ្លីនិចឯណា ខ្ញុំទទួលការសម្រាកព្យាបាល២យប់នឹងអស់ 202.75$ ក្នុងនឹងរួមទាំងថ្លៃថ្នាំអស់ 143$ , ពិនិត្យឈាម34$ , នឹងបន្ទប់គេងយប់ទីមួយកង្ហា5$ , យប់ទីពីរម៉ាសុីនត្រជាក់20$
ខ្ញុំឃើញសារពត៌មានខាងSrPostNewsដែរ សង្ឃឹមថាបងខាងសារពត៌មានជួយកែអត្ថបទខ្លះដើម្បីការពារខ្ញុំជានារីរងគ្រោះផង បំភ្លឺអោយអស់មក ខ្ញុំលំអិតរួចអស់ហើយ មិនមែនគ្រាន់តែស្ទាបអង្អែលហើយខ្ញុំមិនប្រកែកទេ និយាយអោយស្រួលបួល តែក្នុងកាលះទេសះដែលបិទភ្លើងងងឹតជិត ចាក់គន្លឹះទ្វារ ដៃបន្ទោងសារ៉ូម សួរថាអ្នកណារើរួច ស្រែករួច? បើមិនយើងប្រកែកដោយសន្តិវិធីស្មានតែវាចេញពីបន្ទប់មែន?
គាត់ព្យាយាមទាញខ្ញុំខិតចូលអោប យកជើងគាត់ចូលប្រលោះជើងខ្ញុំទាំងខ្ញុំព្យាយាមរើ ខ្ញុំអោបដើមទ្រូងខ្ញុំជាប់ ខ្ញុំខិតចេញ ខ្ញុំដេញចេញ គាត់យកដៃមកបបោសអង្អែលខ្ញុំណា នៅចង់ថើបករខ្ញុំទៀត តែខ្ញុំងាកចេញ ក្រោយពេលខ្ញុំដេញចេញប្រកែក៣ដងទាំងហូរទឹកភ្នែកគ្មានសំឡេង គាត់ចេញពីបន្ទប់ខ្ញុំហើយ គាត់ចូលមកម្តងទៀត ទាំងសភាពខ្ញុំញ័រភ័យ ហើយសូម្បីតែគ្រួសារនាងខ្ញុំមកដល់ពេទ្យម៉ោង៦ព្រឹក គាត់នៅថ្លើមធំចូលមកម្តងទៀត តើពិតជាមានបំណងអោយបានសម្រេចឬយ៉ាងណា?
នឹងឬ? អ្វីដែលអ្នកជាវិជ្ជាជីវះខាងសង្រោះអ្នកជម្ងឺធ្វើ?
ទោះបីខ្ញុំចង់ស្រែក ចង់រើ ចង់រត់ ក៏គ្មានកម្លាំងដែរ បើអ្នកជាខ្ញុំអ្នកជ្រើសរើសវិធីអ្វីមកដោះស្រាយ?
សូមជួយShareដើម្បីរកយុត្តិធម៌ជូននាងខ្ញុំផង