បើមិនចង់អោយកូនខ្លួនឯងក្លាយជាបិសាចទេ សូមអ្នកជាមាតា ហាមដាច់ខាត........ពេលមានផ្ទៃពោះ


ការពិសាបារីគឺវាមិនបានផ្តល់ផលល្អទាល់តែបន្តិចណាសោះ គឺវាអាចបំផ្លាញសុខភាពរបស់យើង ហើយនិងខាតបង់លុយកាក់ផងដែរ។ នៅពេលដែលយើងពិសាបារីនោះគឺវាខាតលុយម្តងហើយ លុះដល់ពេលដែលយើងឈឺទៅរកពេទ្យនោះគឺវាខាតម្តងទៀត។បើយោងតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ វិទ្យាសាស្ដ្រ Durham បានសិក្សាពីភាពខុសគ្នារវាងម្តាយទាំង 20 នាក់ដែលជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះហើយនឹងមិនបានជក់ គឺទទួលបានលទ្ធផលគួរអោយស្រៀវស្រើប។

ពួកគេបានតាមដាននៃការវិត្តន៏របស់ទារកដោយប្រើប្រាស់ 4D ultrasound (បច្ចេកទេស ស្កែនមួយបែប ) ទៅលើទារកហើយបានរកឃើញថា ម្តាយដែលបានជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះគឺបានប៉ះពាល់ទៅលើផ្ទៃមុខនិងមាត់ គឺវាមានការវិវត្តន៏ខុសពីទារកធម្មតា។ ហើយចំណែកទារកដែលម្តាយរបស់គេមិនបានជក់បារីនោះបានបង្ហាញថា វាស្ទើរតែមិនមានផលប៉ះពាល់ទាល់តែសោះហើយ ចំពោះការលូតលាស់វិញគឺលូតលាស់លឿនគួរអោយគត់សម្គាល់ផងដែរ។ចំពោះស្ត្រីដែលជក់បារីនេះផងដែរកូនដែលនៅក្នុងពោះគឺមានប្រព័ន្ធប្រសាទចុះអន់ថយ ជាងធម្មតា។ដូច្នេះក្នុងនាមជាម្តាយ ដែលប្រកបដោយគតិ សូមបញ្ចប់នូវការជក់បារី ឬពិសារគ្រឿងស្រវឹងគ្រប់ ប្រភេទ ដើម្បី សុវត្ថិភាព ដល់ទារកក្នុងផ្ទៃ អោយមានសុខភាព ក៌ដូចជាការលូតលាស់ល្អ៕


ប្រភព៖ cuisineandhealth