ប្រជ្រុយគឺជាចំណុចខ្មៅស្រអាប់មួយនៅលើស្បែកដែលវាកើតឡើងឯងៗ។ ប្រជ្រុយនីមួយៗសុទ្ធតែអាចបង្ហាញពីអតចិរឹក និងអកប្បកិរិយា របស់មនុស្ស។តើអ្នកធ្លាប់ឃើញ មនុស្សស្រីដែលមានប្រជ្រុយមាត់ ដែរឺទេ?
ជាការពិតដែលមិនអាចប្រកែកបាន មនុស្សស្រីដែលមានប្រជ្រុយ
មាត់គឺជានារីពូកែខាងវោហាសព្ទ ការនិយាយសំដីសំដៅមិនចេះចាញ់នរណាឡើយ
។គេជាមនុស្ស ហ្មឹងហ្មាត់ ហ្មត់ចត់ នឹងការងារ ចំណែករឿងលុយកាក់វិញ
នាងចេះសន្សំសំចៃ មិនចេះចាយខ្ជះខ្ជាយឡើយ។ សម្ដីរបស់នាងអាក្រក់ប ន្តិចមែន
ប៉ុន្តែនាងមានចិត្តល្អ ចេះជួយមិត្តភក្ដិនិងសាច់ញាត្តិពេលដែលគេមានទុកលំបាក
មិនចេះប្រកាន់គុំគួននរណាឡើយ។
បើមនុស្សប្រុសណា ដែលបាននាងជាប្រពន្ធ ពិតជាសំណាងធំណាស់ !
គ្រួសាររបស់នឹងមានជីវភាពធូរធារទៅៗពីមួយឆ្នាំទៅមួយឆ្នាំពីព្រោះ
លុយកាក់ដែលអ្នករកបានគឺសល់ ដោយសារតែនាងចេះសន្សំសំចៃ ហើយទុកដាក់បានល្អណាស់ ។
មនុស្សប្រុសដែលធ្លាប់តែ ខូចខិល ដើរលេងផឹកសុី ចូលខារ៉ាអូខេ
រាល់យប់ជាមួយមិត្តភក្ដិ
ពេលបាននាងជាប្រពន្ធហើយច្បាស់ជាក្លាយទៅជាប្ដីល្អម្នាក់ មិនចេះដើរលេងផឹកស៊ី
ដូចកាលពីមុនទៀតទេ ។
ដូចពាក្យចាស់បុរាណមួយបានពោលថា “ប្រពន្ធស្លូតដូចពពែចងជាប់ជើងគ្រែឲ្យស៊ីស្មៅព្រិច!”…..
តែពេលនេះ “ប្រពន្ធកាន់អង្រែកុំស្មានថាស្លូតដូចពពែប្រយ័ត្ន…..”