ពីដំណាក់កាលនៃការបង្កកំណើតរហូតដល់ពេលសម្រាល ទារកក្នុងស្បូនបានឆ្លងកាត់បម្រែបម្រួលជាច្រើន និងភាពធំធាត់បន្តិចម្តងៗ ។
ឯកកោសិកាជួបនឹងកោសិកាផ្សេងទៀតបង្កើតបានជាបាច់កោសិកា ក្រោយរយៈពេល ២-៣ខែ នឹងចេញជារូបរាងទារក ។
តើអ្នកចង់ដឹងទេថា ទារកមានទំហំប៉ុនណាក្នុងដំណាក់កាលនីមួយៗនៃការមានផ្ទៃពោះ? ខាងក្រោមនេះនឹងបកស្រាយពីទំហំរបស់ទារក ៖
សប្តាហ៍ទី ១-២
ក្នុងដំណាក់កាលដំបូង ពងបង្កកំណើតមានទំហំតូចប៉ុនគ្រាប់អាភៀន ។ វាមានផ្ទុកជាង ៣២កោសិកា ។
សប្តាហ៍ទី ៥ពេលនេះ ទារកលូតលាស់បានប៉ុនគ្រាប់ម្រេច ។ នេះជាពេលដែលសរសៃឈាម បេះដូង ឆ្អឹងខ្នង និងខួរក្បាលចាប់ផ្តើមកើតចេញមក ។ ទំហំរបស់ទារកពេលនេះប្រហែល ០.០៥អីញ ។
សប្តាហ៍ទី ៧
ដំណាក់កាលនេះ ទារកមានទំហំកន្លះអីញ (ប៉ុនផ្លែប្លូបឺរី) ។
សប្តាហ៍ទី ៩
ទារកក្នុងពេលនេះមានទំហំប៉ុនផ្លែឆឺរី ។ អំប៊្រីយ៉ុងក្នុងសប្តាហ៍ទី ៩ អាចហៅថា គភ៌បាន ។
សប្តាហ៍ទី ១៥
ពេលនេះ ទារកធំប៉ុនផ្លែប៉ោម ប្រហែលជាង ៤អីញ ។ ទារកអាចរំកិលបន្តិចម្តងៗទៅក្នុងស្បូន ។
សប្តាហ៍ទី ១៨
ទារកមានទំហំជាង ៦អីញ ។ ក្នុងសប្តាហ៍ ១៩នេះ ជើងទារកចាប់ផ្តើមលូតចេញជារូបរាង ។
សប្តាហ៍ទី ២២
ទារករបស់អ្នកមានទំហំជាង ១០អីញ ។ សួតចាប់ផ្តើមលូតលាស់ ។
សប្តាហ៍ទី ៣០
ក្នុងដំណាក់កាលនេះ ទារកអាចគេងលក់ និងភ្ញាក់ដោយខ្លួនឯងនៅក្នុងស្បូន ។ ទារកមានទំហំជាង ១៥អីញ ។
សប្តាហ៍ទី ៤០-៤២
ពេលនេះអ្នកឈានដល់ដំណាក់កាលចុងក្រោយ ទារកមានទំហំធំជាង ២០អីញ ៕